khmer eng
  • គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញចូលជូនពរឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ ឯកឧត្តម ធន់ វឌ្ឍនា ប្រធានគណៈកម្មការ បានអញ្ជើញចូលជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨។
    តាងនាមឱ្យសមាជិក សមាជិកា ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម ធន់ វឌ្ឍនា បានសម្តែងនូវការគោរព និងមានសេចក្តីរីករាយឥតឧបមា ដែលមានឱកាសបម្រើប្រទេសជាតិ និងប្រជាជាតិខ្មែរ ក្រោមការដឹកនាំរបស់ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា។ ឯកឧត្តមសន្យាថា នឹងខិតខំបំពេញការងារឱ្យអស់ពីកម្លាំងកាយចិត្ត ប្រកបដោយភាពច្នៃប្រឌិត ដើម្បីធានានូវប្រសិទ្ធភាពការងារខ្ពស់។
    ឯកឧត្តមសូមគោរព និងសម្ដែងនូវការអបអរសាទរ ប្រកបដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង នាឱកាសដែលព្រឹទ្ធសភាបានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ប្រាក់ សុខុន ជាអនុប្រធានទី១ ព្រឹទ្ធសភា ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ។ ជាមួយគ្នានេះឯកឧត្តមសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុសក័សិទ្ធិក្នុងលោក និង់ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ ជូនចំពោះ ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបដោយពរប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail